Posts

Showing posts from September, 2017

និតិរដ្ឋមានតម្លៃត្រឹមតែជាឧបករណ៍កម្ចាត់គូសត្រូវរបស់ខ្លួនប៉ុណ្ណោះ

Image
ក្នុងកាលៈទេសៈប្រទេសមួយដែលអំណាចទាំងអស់ស្ថិតនៅក្នុងកណ្តាប់ដៃរបស់មនុស្ស ម្នាក់ឬ មួយក្រុមតូចដោយគ្មានប្រព័ន្ធត្រួតពិនិត្យ តុល្យភាព អំណាចទៅវិញទៅមករវាងអំណាចទាំងបីពាក្យនិតិរដ្ឋមានតម្លៃត្រឹមតែជាឧបករណ៍ដែលគេប្រើសម្រាបកម្ចាត់គូសត្រូវរបស់ខ្លួនដើម្បីពង្រឹងអំណាចតែប៉ុណ្ណោះ។អំណាចនិតិបញ្ញាត្តិជាស្ថាប័នតាក់តែងច្បាប់នានានៅក្នុងរដ្ឋបុរីសម្រាបគ្រប់គ្រងសង្គមឲ្យមានរបៀបរៀបរយនិងសណ្តាប់ធ្នាប់ល្អ ។អ្នកតាក់តែងច្បាប់នោះទៀតសោតចាំបាច់ត្រូវមានចំណេះដឹងជ្រៅជ្រះបទពិសោធន៍ក្រាស់ក្រែលក្នុងសង្គមបូករួមផ្សំជាមួយនឹងឆន្ទៈមនសិការស្នេហាជាតិទើបអាចធ្វើសេចក្តីពង្រាងច្បាប់ ពិនិត្យសេចក្តីព្រាងស្នើរច្បាប់និងអនុម័តច្បាប់មួយដែលបម្រើដល់ប្រយោជន៍សង្គមជាតិទាំងមូល។នៅពេលដែលអំណាចបុគ្គលម្នាក់ឬមនុស្សមួយតូចគ្របដណ្តប់លើអំណាចទាំងអស់អ្នកតាក់តែងច្បាប់តែងរងសម្ពាធឬឥទ្ធឹពលដោយលម្អៀងទោរទន់ទៅរកបុគ្គលឬក្រុមនោះដើម្បីរក្សាតំណែងតួនាទីរបស់ខ្លួនតាមរយៈការធ្វើសេចក្តីព្រាងច្បាប់ឬអនុម័តច្បាប់បម្រើទៅតាមការចង់បានរបស់បុគ្គឬក្រុមនោះ។ជាក់ស្តែងនៅពេលដែលបុគ្គលឬក្រុមនោះចង់កម្ចាត់គូសត្រូវរបស់ខ្លួនឲ្យស្របនិងច្បាប់ឬតាមនិតិរដ្ឋគេតែងតែប្រើប្រាស់ស្ថាប័ននិតិបញ្ញត្តិដើម្បីតាក់តែងច្