និតិរដ្ឋមានតម្លៃត្រឹមតែជាឧបករណ៍កម្ចាត់គូសត្រូវរបស់ខ្លួនប៉ុណ្ណោះ


ក្នុងកាលៈទេសៈប្រទេសមួយដែលអំណាចទាំងអស់ស្ថិតនៅក្នុងកណ្តាប់ដៃរបស់មនុស្សម្នាក់ឬមួយក្រុមតូចដោយគ្មានប្រព័ន្ធត្រួតពិនិត្យតុល្យភាពអំណាចទៅវិញទៅមករវាងអំណាចទាំងបីពាក្យនិតិរដ្ឋមានតម្លៃត្រឹមតែជាឧបករណ៍ដែលគេប្រើសម្រាបកម្ចាត់គូសត្រូវរបស់ខ្លួនដើម្បីពង្រឹងអំណាចតែប៉ុណ្ណោះ។អំណាចនិតិបញ្ញាត្តិជាស្ថាប័នតាក់តែងច្បាប់នានានៅក្នុងរដ្ឋបុរីសម្រាបគ្រប់គ្រងសង្គមឲ្យមានរបៀបរៀបរយនិងសណ្តាប់ធ្នាប់ល្អ។អ្នកតាក់តែងច្បាប់នោះទៀតសោតចាំបាច់ត្រូវមានចំណេះដឹងជ្រៅជ្រះបទពិសោធន៍ក្រាស់ក្រែលក្នុងសង្គមបូករួមផ្សំជាមួយនឹងឆន្ទៈមនសិការស្នេហាជាតិទើបអាចធ្វើសេចក្តីពង្រាងច្បាប់ ពិនិត្យសេចក្តីព្រាងស្នើរច្បាប់និងអនុម័តច្បាប់មួយដែលបម្រើដល់ប្រយោជន៍សង្គមជាតិទាំងមូល។នៅពេលដែលអំណាចបុគ្គលម្នាក់ឬមនុស្សមួយតូចគ្របដណ្តប់លើអំណាចទាំងអស់អ្នកតាក់តែងច្បាប់តែងរងសម្ពាធឬឥទ្ធឹពលដោយលម្អៀងទោរទន់ទៅរកបុគ្គលឬក្រុមនោះដើម្បីរក្សាតំណែងតួនាទីរបស់ខ្លួនតាមរយៈការធ្វើសេចក្តីព្រាងច្បាប់ឬអនុម័តច្បាប់បម្រើទៅតាមការចង់បានរបស់បុគ្គឬក្រុមនោះ។ជាក់ស្តែងនៅពេលដែលបុគ្គលឬក្រុមនោះចង់កម្ចាត់គូសត្រូវរបស់ខ្លួនឲ្យស្របនិងច្បាប់ឬតាមនិតិរដ្ឋគេតែងតែប្រើប្រាស់ស្ថាប័ននិតិបញ្ញត្តិដើម្បីតាក់តែងច្បាប់ឬវិសោធនកម្មច្បាប់មាត្រាផ្សេងៗដែលអាចចោទប្រកាន់គូសត្រូវរបស់ខ្លួនឲ្យមានពិរុទ្ធភាពបានតាមផ្លូវតុលាការ។មិនតែប៉ុណ្ណោះនៅពេលតុលាការដែលជាស្ថាប័នបកស្រាយច្បាប់និងកាត់ជំរះក្តីមាននូវអគតិទាំងបួនគឺ លម្អៀងព្រោះតែខឹងស្អប់ លម្អៀងតែស្រលាញ់ លម្អៀងព្រោះតែល្ងង់ខ្លៅ ជាពិសេសលម្អៀងព្រោះតែភ័យខ្លាចអំណាច ទៀតនោះច្បាស់ណាស់ថាវាបានក្លាយទៅជាឧបករណ៍របស់អ្នកកាន់អំណាចរួចបាត់ទៅហើយគឺដើម្បីការពារអំណាចរបស់ខ្លួន។ជារួមពាក្យនិតិរដ្ឋនៅក្នុងកាលៈទេសៈអំណាចប្រមូលផ្តុំមានតម្លៃត្រឹមតែជាឧបករណ៍របស់អ្នកកាន់អំណាចដើម្បីពង្រឹងអំណាចនិងកម្ចាត់គូបដិបក្ខប៉ុណ្ណោះប៉ុន្តែវាអាស្រ័យទៅលើអ្នកកាន់អំណាចផងដែរថាប្រើប្រាស់កណ្តាប់ដៃដែករបស់ខ្លួនអភិវឌ្ឍនប្រទេសជាប្រទេសផ្តាច់ការភ្លឺស្វាងឬប្រទេសផ្តាច់ការពុករលួយ។

Comments

Popular posts from this blog

អ្វីទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយរបស់មនុស្សជាតិ?

តើទៀនវស្សាមានអត្តន័យយ៉ាងណាចំពោះវត្តអារាមក្នុងកាលៈទេសៈសម័យបច្ចុប្បន្ននេះ?

ក្របខណ្ឌមន្ត្រីពន្ធនាគារ៖ ប្រកាសរើសវេជ្ជបណ្ឌិតមួយនាក់ដល់ពេលចេញលទ្ធផលជាប់ដល់ទៅពីរនាក់