Posts

Showing posts from March, 2018

គ្រាន់តែបិទសៀវភៅបញ្ជីអត្រានុកូលដ្ឋានត្រូវចំណាយពេលយ៉ាងតិចបីខែ?ឬទុកពេលរកលុយសិន?

Image
ភ្នំពេញ៖ ពាក់កណ្តាលខែមិនាទៅហើយសៀវភៅបញ្ជីអត្រានុកូលដ្ឋានរបស់សាលាសង្កាត់ពងទឹកនៅតែមិនទាន់បិទរួចរាល់ដើម្បីបញ្ជូនទៅរក្សាទុកនៅឯសាលាខណ្ឌដង្កោទៀត។    សាលាសង្កាត់ពងទឹកខណ្ឌដង្កោរាជធានីភ្នំពេញត្រូវបានគេសង្កេតឃើញថាហាក់មានភាពយឺតយ៉ាវក្នុងការបញ្ជូនសៀវភៅបញ្ជីអត្រានុកូលដ្ឋានឆ្នាំ២០១៧របស់ខ្លួនមកឲ្យមន្ត្រីទទួលបន្ទុករបស់សាលាខណ្ឌដង្កោស្របពេលដែលសាលាសង្កាត់ទាំង១២ផ្សេងទៀតហាក់មានភាពរហ័សរហួនជាងហេតុការណ៍នេះធ្វើឲ្យប្រជាពលរដ្ឋមានភាពថ្នាងថ្នាក់និងមិនពេញចិត្តជាខ្លាំងដោយពួកគាត់មិនចង់ទៅធ្វើសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតនៅសាលាសង្កាត់នោះទេព្រោះត្រូវចំណាយលុយ។ប្រជាពលរដ្ឋម្នាក់បានលើកឡើងថា៖នៅពេលដែលគាត់បានទៅធ្វើសេចក្តីចម្លងសំបុត្រកំណើតឬសេចក្តីចម្លងសំបុត្រអាពាហ៌ពិពាហ៌នៅឯសាលាខណ្ឌដង្កោស្រាប់តែមន្រ្តីការិយាល័យច្រកចេញចូលតែមួយប្រាប់ថា«សាលាសង្កាត់ពងទឹកមិនទាន់បញ្ជូនសៀវភៅអត្រានុកូលដ្ឋានមកសាលាខណ្ឌនោះទេរហូតមកដល់ពាក់កណ្តាលខែមិនានេះ សូមបងទៅធ្វើនៅសង្កាត់ទៅ» ។គាត់បានបញ្ជាក់បន្ថែមទៀតថា៖កាលពីឆ្នាំទៅគាត់បានទៅធ្វើសេចក្តីប្រកាសអាពាហ៌ពិពាហ៌នៅឯសាលាសង្កាត់ពងទឹក គាត់បានទៅសង្កាត់ចំនួន៣ដងទម្រាំបានជួបលោកសមាជិកក្រុមប្រឹក្សាសង្កាត់ទទួលបន្ទុកអត្រាន