គ្រាន់តែបិទសៀវភៅបញ្ជីអត្រានុកូលដ្ឋានត្រូវចំណាយពេលយ៉ាងតិចបីខែ?ឬទុកពេលរកលុយសិន?

ភ្នំពេញ៖ ពាក់កណ្តាលខែមិនាទៅហើយសៀវភៅបញ្ជីអត្រានុកូលដ្ឋានរបស់សាលាសង្កាត់ពងទឹកនៅតែមិនទាន់បិទរួចរាល់ដើម្បីបញ្ជូនទៅរក្សាទុកនៅឯសាលាខណ្ឌដង្កោទៀត។
   សាលាសង្កាត់ពងទឹកខណ្ឌដង្កោរាជធានីភ្នំពេញត្រូវបានគេសង្កេតឃើញថាហាក់មានភាពយឺតយ៉ាវក្នុងការបញ្ជូនសៀវភៅបញ្ជីអត្រានុកូលដ្ឋានឆ្នាំ២០១៧របស់ខ្លួនមកឲ្យមន្ត្រីទទួលបន្ទុករបស់សាលាខណ្ឌដង្កោស្របពេលដែលសាលាសង្កាត់ទាំង១២ផ្សេងទៀតហាក់មានភាពរហ័សរហួនជាងហេតុការណ៍នេះធ្វើឲ្យប្រជាពលរដ្ឋមានភាពថ្នាងថ្នាក់និងមិនពេញចិត្តជាខ្លាំងដោយពួកគាត់មិនចង់ទៅធ្វើសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតនៅសាលាសង្កាត់នោះទេព្រោះត្រូវចំណាយលុយ។ប្រជាពលរដ្ឋម្នាក់បានលើកឡើងថា៖នៅពេលដែលគាត់បានទៅធ្វើសេចក្តីចម្លងសំបុត្រកំណើតឬសេចក្តីចម្លងសំបុត្រអាពាហ៌ពិពាហ៌នៅឯសាលាខណ្ឌដង្កោស្រាប់តែមន្រ្តីការិយាល័យច្រកចេញចូលតែមួយប្រាប់ថា«សាលាសង្កាត់ពងទឹកមិនទាន់បញ្ជូនសៀវភៅអត្រានុកូលដ្ឋានមកសាលាខណ្ឌនោះទេរហូតមកដល់ពាក់កណ្តាលខែមិនានេះ សូមបងទៅធ្វើនៅសង្កាត់ទៅ» ។គាត់បានបញ្ជាក់បន្ថែមទៀតថា៖កាលពីឆ្នាំទៅគាត់បានទៅធ្វើសេចក្តីប្រកាសអាពាហ៌ពិពាហ៌នៅឯសាលាសង្កាត់ពងទឹក គាត់បានទៅសង្កាត់ចំនួន៣ដងទម្រាំបានជួបលោកសមាជិកក្រុមប្រឹក្សាសង្កាត់ទទួលបន្ទុកអត្រានុកូលដ្ឋានហើយមួយសប្តាហ៍ក្រោយមកទើបទទួលបានដោយត្រូវចំណាយថវិការប្រមាណ១ម៉ឺនទៅ២ម៉ឺនរៀលបើចង់ប្រញាប់ជាងនេះ។ប្រជាពលរដ្ឋម្នាក់ទៀតបានបន្តថា៖កាលពីចុងឆ្នាំ២០១៧គាត់បានទៅធ្វើសំបុត្របញ្ជាក់កំណើតឲ្យកូនរបស់គាត់នៅសង្កាត់ពងទឹក គាត់បានទៅចំនួន២ដងទើបបានជួបហើយត្រូវបានលោកសមាជិកក្រុមប្រឹក្សាទទួលបន្ទុករូបនោះទារថ្លៃកាហ្វេពេលព្រឹកប្រមាណ១ម៉ឺនទៅ២ម៉ឺនរៀលទើបគាត់ធ្វើឲ្យមិនតែប៉ុណ្ណោះបើចង់ធ្វើសេចក្តីចម្លងសំបុត្រកំណើតគឺត្រូវចំណាយប្រាក់កំរៃបន្ថែមទៀតទើបគាត់ធ្វើឲ្យបាន។បញ្ហាយឺតយ៉ាវក្នុងការបញ្ជូនសៀវភៅបញ្ជីអត្រានុកូលដ្ឋានទៅសាលាខណ្ឌក្នុងពេលនេះត្រូវបានប្រជាពលរដ្ឋលើកឡើងថាគឺជាការពន្យាពេលដើម្បីរកកំរៃប្រាក់បន្ថែម(រកលុយ)ពីការបញ្ជាក់សំបុត្រអត្រានុកូលដ្ឋាននានារបស់សមាជិកក្រុមប្រឹក្សាសង្កាត់រូបនេះតែប៉ុណ្ណោះ ស្របពេលដែលក្រសួងមហាផ្ទៃបានប្រកាសថាមិនឲ្យយកប្រាក់រាល់ការធ្វើសំបុត្រអត្រានុកូលដ្ឋានទាំងឡាយ។សូមបញ្ជាក់ថាបញ្ហានេះបានកើតមានជាច្រើនឆ្នាំមកហើយប៉ុន្តែលោកចៅសង្កាត់ ហាក់ គួយ ដែរជាប់ឆ្នោត៤អណ្ណត្តិហាក់បីដូចជាមិនអើពើនិងបញ្ហានេះសោះជាលទ្ធផលគណបក្សប្រជាជនកម្ពុជាបានថយចុះអសនៈក្រុមប្រឹក្សាសង្កាត់ចំនួន២ នាឪកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ថ្ងៃទី០៤មិថុនាឆ្នាំ២០១៨នាពេលកន្លងទៅថ្មីៗនេះ៕

Comments

Popular posts from this blog

អ្វីទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយរបស់មនុស្សជាតិ?

តើទៀនវស្សាមានអត្តន័យយ៉ាងណាចំពោះវត្តអារាមក្នុងកាលៈទេសៈសម័យបច្ចុប្បន្ននេះ?

ក្របខណ្ឌមន្ត្រីពន្ធនាគារ៖ ប្រកាសរើសវេជ្ជបណ្ឌិតមួយនាក់ដល់ពេលចេញលទ្ធផលជាប់ដល់ទៅពីរនាក់