Posts

Showing posts from June, 2019

ការរំដោះ ឬ ឈ្លានពាន?

Image
ព្រឹត្តិការណ៍នាដើមខែមករាឆ្នាំ១៩៧៩ពេលដែលកងទ័ពវៀតណាមបានវាយលុកចូលប្រទេសកម្ពុជាផ្តួលរំលំរបបខ្មែរក្រហមបានកំពុង ក្លាយទៅជាប្រធានបទមួយយ៉ាងរសើបបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមFacebook នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ថា ៖   ពេលដែលគាត់ (ឧត្តមសេនីយ៏ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង 5 ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម ។  កត្តានេះបង្កឲ្យមានប្រតិកម្មពីសំណាក់រដ្ឋាភិបាលវៀតណាមតាមរយៈក្រសួងការបរទេសវៀតណាម ក៏ដូចជាប្រតិកម្មបន្តបន្ទាប់ ពីមន្ត្រី និងអ្នកនយោបាយកម្ពុជា រហូតដល់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចនាយករដ្ឋមន្ត្រី។ តើព្រឹត្តការណ៍ដើមឆ្នាំ១៩៧៩ ជាការរំដោះឬឈ្លានពាន របស់កងទ័ពរៀតណាមមកលើប្រទេសកម្ពុជា?  នៅក្នុងការសិក្សាអំពីបញ្ហាខ្មែរក្រហមរបស់ ហ្សង់-ហ្រ្វង់ស័រ តាន់ គាត់បានបញ្ជាក់ថា៖ ការយកអត្តបទស្រាវជ្រាវឬនិក្ខេបទថ្នាក់បណ្ឌិតរបស់សាស្រ្តាចារ្យមហាវិទ្យាល័យនៅលោកខាងលិចមកសិក្សាពីព្រោះអ្នកទាំងនោះ ១.មិនមាននិន្នាការនយោបាយ ២.មិនមាននិន្នាការប្រឆាំងកម្ពុជាឬវៀតណាម។ នៅក្នុងបទវិភាគរប

សម្តេចនាយករដ្ឋមន្រី្ត ហ៊ុន សែន អំពាវនាវឲ្យសមាជិក CPP ទទួលទាននំបញ្ចុក ថ្ងៃទី ៩ មិថុនា។

Image
សម្តេចនាយករដ្ឋមន្រី្ត ហ៊ុន សែន បានអំពាវនាវឲ្យថ្នាក់នឹកនាំពង្រឹងមូលដ្នានតាមខេត្តគណបក្សប្រជាជនកម្ពុជារៀបចំនំបញ្ចុកឲ្យសមាជិកសមាជិការគណបក្សទាំងអស់ទទួលទាន នៅថ្ងៃទី ៩ មិថុនាឆ្លើយតបទៅនឹងអតីតគណបក្សប្រឆាំង។សម្តេចបានបន្តទៀតថាថ្ងៃទី៩ មិថុនា ជាទិវានំបញ្ចុកសាមគ្គីជាតិ។សម្តេចបានប្រកាសបែបនេះនាឪកាសសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភីនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញថ្ងៃទី៣មិថុនាឆ្នាំ២០១៩នៅសាលកោះពេជ្យរាជធានីភ្នំពេញ៕