ការរំដោះ ឬ ឈ្លានពាន?

ព្រឹត្តិការណ៍នាដើមខែមករាឆ្នាំ១៩៧៩ពេលដែលកងទ័ពវៀតណាមបានវាយលុកចូលប្រទេសកម្ពុជាផ្តួលរំលំរបបខ្មែរក្រហមបានកំពុង ក្លាយទៅជាប្រធានបទមួយយ៉ាងរសើបបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមFacebook នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ថា ៖  ពេលដែលគាត់ (ឧត្តមសេនីយ៏ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង 5 ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម ។ 
កត្តានេះបង្កឲ្យមានប្រតិកម្មពីសំណាក់រដ្ឋាភិបាលវៀតណាមតាមរយៈក្រសួងការបរទេសវៀតណាម ក៏ដូចជាប្រតិកម្មបន្តបន្ទាប់ ពីមន្ត្រី និងអ្នកនយោបាយកម្ពុជា រហូតដល់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចនាយករដ្ឋមន្ត្រី។
តើព្រឹត្តការណ៍ដើមឆ្នាំ១៩៧៩ ជាការរំដោះឬឈ្លានពាន របស់កងទ័ពរៀតណាមមកលើប្រទេសកម្ពុជា?
 នៅក្នុងការសិក្សាអំពីបញ្ហាខ្មែរក្រហមរបស់ ហ្សង់-ហ្រ្វង់ស័រ តាន់ គាត់បានបញ្ជាក់ថា៖ ការយកអត្តបទស្រាវជ្រាវឬនិក្ខេបទថ្នាក់បណ្ឌិតរបស់សាស្រ្តាចារ្យមហាវិទ្យាល័យនៅលោកខាងលិចមកសិក្សាពីព្រោះអ្នកទាំងនោះ ១.មិនមាននិន្នាការនយោបាយ ២.មិនមាននិន្នាការប្រឆាំងកម្ពុជាឬវៀតណាម។ នៅក្នុងបទវិភាគរបស់ ហ្សង់-ហ្រ្វង់ស័រ តាន់  «វៀតណាមវាយរំលំរបបប៉ុលពតតែពីសប្តាហ៍ប៉ុណ្ណោះ»  បានរៀបរាប់ថា៖មិនមែនចៃដន្យឡើយដែលវៀតណាមសម្រេចបើកការវាយវុកទៅលើកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពតនៅចុងខែធ្នូ១៩៧៨។ម្យ៉ាងព្រោះនៅចុងឆ្នាំ១៩៧៨នោះទីក្រុងហាណូយអះអាងថាត្រូវតែការពារសន្តិសុខផ្ទៃក្នុងជាចាំបាច់។នៅត្រង់នេះអ្នកស្រាវជ្រៀវបារាំង នីកូឡាស់ រីហ្គូ បានសិក្សាប្រភពឯកសារវៀតណាមបានគូសបញ្ជាក់ថា៖ 
១.ពីចុងឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨ ភូមិឃុំវៀតណាមនៅតាមព្រំដែនជាមួយកម្ពុជាចំនួន ២១ត្រូវបានកងទ័ពខ្មែរក្រហមវាយកម្ទេចហើយប្រជាជនប្រមាណ ២៥០០០នាក់ អស់មានផ្ទះស្នាក់នៅ។
២.នៅចុងឆ្នាំ១៩៧៨នោះសារព៌ត៏មាននៅអាស៊ី និងនៅបញ្ចឹមលោកបន្តចុះផ្សាយព្រោងព្រាតពីរបបសាហាវយង់ឃ្នងរបស់ខ្មែរក្រហមដែលបានរៀបរាប់ពីសំណាក់ជនភៀសខ្លួនខ្ែរដែលបានទៅដល់ទឹកដីថៃ។
៣.នៅចុងឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានបង្កើតរួចរាល់។
  គឺកត្តាទាំងអស់នេះហើយដែលអនុញ្ញាតឲ្យវៀតណាមមានលេះឃោសនាថាខ្លួនធ្វើសង្គ្រៀមប្រឆាំងរបបខ្មែរក្រហមក្រោមគោលដៅមនុស្សធម៌សុទ្ធសាធមិនមែនឈ្លានពានកម្ពុជានោះទេ។
  រីឯសម្រាប់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលកេណ្ឌប្រមូលផ្តុំពួកអឌិតយោធាខ្មែរក្រហមភូមិភាគបូព៌ា ពួកខ្មែរវៀតមិញ និងជនភៀសខ្លួនខ្មែរ ការនាំកងទ័ពវៀតណាមចូលទៅផ្តួលរំលំរបបខ្មែរក្រហមគឺជាកម្មវត្ថុបន្ទាន់ និងចាំបាច់ជាទីបំផុតពីព្រោះត្រូវបញ្ឈប់ការសម្លាប់រង្គាល់ឲ្យទាន់ពេលវេលា។
ដូច្នេះយោងតាមការរៀបរាប់ខាងលើ និងទ្រឹស្តីនៅក្នុងភូមិសាស្រ្តនយោបាយ«គ្មានមិត្ត គ្មានសត្រូវ មានតែផលប្រយោជន៍» បូករួមជាមួយនឹងកាលៈទេសៈសង្គ្រាមត្រជាក់សម័យនោះគេទាញការសន្និដ្ឋានបានថា៖ការដង្ហើយហៅរកជំនួយជាបន្ទាន់បំផុតរបស់ប្រជាជនកម្ពុជានាសម័យកាលនោះ(១៩៧៩)និយាយដោយឡែក និងផលប្រយោជន៍ភូមិសាស្រ្តនយោបាយរបស់សម្ព័ន្ធមិត្តសហភាពសូវៀតនិយាយជារួមទើបជំរុញឲ្យមានព្រឹត្តិកាណ៍ដើមខែមករា ១៩៧៩៕
ប្រភព៖ នាទីភូមិសាស្រ្តនយោបាយ ហ្សង់-ហ្រ្វង់ស័រ តាន់  

Comments

Popular posts from this blog

អ្វីទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយរបស់មនុស្សជាតិ?

តើទៀនវស្សាមានអត្តន័យយ៉ាងណាចំពោះវត្តអារាមក្នុងកាលៈទេសៈសម័យបច្ចុប្បន្ននេះ?

ក្របខណ្ឌមន្ត្រីពន្ធនាគារ៖ ប្រកាសរើសវេជ្ជបណ្ឌិតមួយនាក់ដល់ពេលចេញលទ្ធផលជាប់ដល់ទៅពីរនាក់