អ្វីទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយរបស់មនុស្សជាតិ?
អង្គការUNESCO មកពីពាក្យកាត់ United Nations Educational Scientific and Cultural Organization ដែលអាចប្រែថា អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ។ អង្គការនេះមិនមែនជាស្ថាប័ណ្ឌទទួលបន្ទុកផ្នែកចុះបញ្ជីរកម្មសិទ្ធិបញ្ញាបិតិកភណ្ឌវប្បធម៌ទាំងរូបិយ ទាំងអរូបិយទេ ឬនិយាយសមញ្ញថា UNESCO មិនមែនជាស្ថាប័ណ្ឌតុលាការដែលកំណត់ ឬកាត់សេចក្តីថាជាតិសាសន៍ណាជាម្ចាស់ស្នាដៃសម្បត្តិវប្បធម៌នោះទេ។ អ្វីទៅជាសម្បត្តិបិតកភណ្ឌអរូបិយ (Intangible Cultural Heritage or ICH)? ការកំណត់និយមន័យនៃពាក្យថា មរតកវប្បធម៌ ឬ Cultural Heritage ត្រូវអង្គការ UNESCO ផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានទស្សវត្សន៍ចុងក្រោយនេះ។ មរតកវប្បធម៌មិនសំដៅតែទីបុរាណដ្ឋាន (Monuments) មានដូចជាសំណង់ប្រាសាទជាដើម និងឧបករណ៍ ឬវត្ថុនានាពីបុរាណនោះទេ។ មរតកវប្បធម៌មានរាប់បញ្ចូលទាំងប្រពៃណី ឬការសំដែងនានាក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែលយើងស្នង ឬទទួលពីដូនតារបស់យើង និងផ្ទេរឱយកូនចៅ ជាច្រើនតំណរមក រួមមាន៖ – Oral Traditions: ប្រពៃណីដែលចាំពីមាត់មួយៗទៅមាត់មួយ មានដូចជាកំរងភាសា រឿងនិទាន កំណាព្យ ឬបទចំរៀង ពាក្យសូត្រដើម្បីបន់ស្រន់។ល។ – Perf