អ្វីទៅជាការបោះឆ្នោតពាក់កណ្តាល់អាណត្តិនៅសហរដ្ឋអាមេរិក?
«ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក»
គឺជាការបោះឆ្នោតនៃពាក់កណ្តាលរបស់អាណត្តិប្រធានាធិបតីពោលគឺបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ហើយ២ឆ្នាំបន្ទាប់ជាការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
បោះឆ្នោតពាក់កណ្តាលអាណត្តិគឺដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភា(US Senate)ចំនួន១/៣នៃអសនៈសរុប១០០(៣៥អសនៈឆ្នាំ២០១៨)សម្រាប់អាណត្តិ៦ឆ្នាំនិងបោះឆ្នោតជ្រើរើសសមាជិករដ្ឋសភា(US House of Representatives)ចំនួន៤៣៥អសនៈសម្រាប់អាណត្តិ២ឆ្នាំ។ជាមួយនោះផងដែរក៏មានការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋចំនួន៣៩រដ្ឋព្រមជាមួយនឹងការបោះឆ្នោតជ្រើសរើសតំណែងផ្សេងៗនៅក្នុងរដ្ឋនិមួយៗនិងតំបន់ផ្សេងៗផងដែរ។
ឆ្នាំ២០១៦លោក ដូណាល់ ត្រាំ បេក្ខជនមកពីគណបក្សសាធារណៈរដ្ឋបានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកហើយសភាទាំងពីរថ្នាក់(រដ្ឋសភា និងព្រឹទ្ធសភា)ក៏ត្រូវបានគ្រប់គ្រងដោយគណបក្សសាធារណៈរដ្ឋទៀត។
ឆ្នាំ២០១៨ គណបក្សសាធារណៈរដ្ឋគ្រប់គ្រងតំណែងប្រធានាធិបតី និងឈ្នះនៅព្រឹទ្ធសភា ឯគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតគ្រប់គ្រងរដ្ឋសភា។
តើអាចនឹងមានរឿងអ្វីកើតឡើងចំពោះលោកប្រធានាធបតីត្រាំក៏ដូចជានយោបាយរបស់ពួកអភិរក្សនិយមដែលបានដាក់កន្លងមកនៅពេលដែលគណបក្សប្រជាធិបតេយ្យគ្រប់គ្រងរដ្ឋសភានោះ?????
Comments
Post a Comment