អេះមិនចំរមាស់!
អស់រយៈពេលជាង៤ឆ្នាំមកហើយបន្ទាប់ពីរាជរដ្ឋាភិបាល
ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដាក់ឲ្យអនុវត្តន៍នូវផែនការកំណែរទម្រង់ស៊ីជម្រៅលើគ្រប់វិស័យប៉ុន្តែវាហាក់បីដូចជាឆ្លើយតបតិចតួចទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។វិស័យអប់រំ វិស័យរដ្ឋបាលសាធារណៈ វិស័យសំណង់និងសុរិយោដី សុខាភិបាល បញ្ហាសន្តិសុខ ប្រព័ន្ធយុត្តិធម៌ជាពិសេសតុលាការ ព្រមទាំងវិស័យមួយចំនួនទៀតបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តកំណែរទម្រង់តាមរយៈការផ្លាស់ប្តូរមន្ត្រីថ្មីក៏ដោយ ក៏នូវតែមិនទាន់អាចបំពេញតាមការចង់បានចង់ឃើញការផ្លាស់ប្តូរដ៏មានប្រសឹទ្ធភាពមួយ។ជាក់ស្តែងបញ្ហាគ្រឿងញៀនជាបញ្ហាដ៏រសើបមួយបន្ទាប់ពីចំណាត់ការរបស់រាជរដ្ឋាភិបាលបើកយុទ្ធនាការទ្រង់ទ្រាយធំបទល្មើសនិងអ្នកសេពគ្រឿងញៀនត្រូវបានឃាត់ខ្លួនខ្លះត្រូវបានបញ្ជូនទៅតុលាការខ្លះត្រូវបានបញ្ជូនទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀនប៉ុន្តែការចរាចរណ៍គ្រឿងញៀនហាក់ដូចជានូវមានភាពសកម្មដដែលហើយបានរីកសាយទៅដល់ទីជនបទគ្រប់ច្រក់ល្ហក។ឈ្មួញគ្រឿងញៀនធំៗនូវតែរួចខ្លួន ទោសទណ្ឌចំពោះបទល្មើសគ្រឿងញៀននូវមានកម្រិត សមត្ថភាពអាជ្ញាធរនូវមានដែនកំណត់ តុលាការកាត់ក្តីបទល្មើសហាក់ដូចមានភាពអាថ៏កំបាំង។ចំណែកខាងសន្តិសុខសណ្តាប់ធ្នាប់វិញក្រសួងមហាផ្ទៃបានដាក់ចេញនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពព្រមទាំងវិធានការណ៍សន្តិសុខមួយចំនួនប៉ុន្តែបញ្ហាចោរឆក់តាមដងវិថី ចោរកម្មគាស់ផ្ទះប្រជាពលរដ្ឋ ក្មេងទំនើងតាមទីសាធារណ ទីជនបទព្រលប់មិនទាន់នាំគ្នាចូលផ្ទះព្រោះមានអារម្មណ៍អសន្តិសុខ ទិញយានយន្ត(ម៉ូតូ)ថ្មីមកមិនហានធ្វើដំណើរពេលយប់ឬកន្លែងស្ងាត់ជាដើម។ក្រៅពីនេះនូវមានបញ្ហាជាច្រើនទៀតដូចជា ទឹកស្អាត អគ្គិសនី សម្រាមទៅទីក្រុង ការរំលោភបំពានផ្លូវសាធារណ ការកកស្ទះចរាចរណ៍នៅទីប្រជុំជន ការកាប់បំផ្លាញព្រៃឈើ អំពើពុករលួយ មន្ត្រីជើងដប់ចាំស្តាប់តែអនុសាន៍ថ្នាក់លើ កំពុងតែក្លាយជាជម្ងឺមហារីកនៅក្នុងសង្គមមួយនេះ។ជារួមបញ្ហាទាំងអស់ខាងលើគេអាចវាស់ស្ទង់បានដោយយោងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៤កាលពីថ្ងៃទី០៤មិថុនាឆ្នាំ២០១៧ កន្លងមកអាចវាយតម្លៃបានថាកំណែរទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលហាក់បីដូចជាមិនទាន់ឆ្លើយតបតាមការចង់បានរបស់ប្រជាពលរដ្ឋនោះទេ។ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាឆ្នាំ២០១៨ខាងមុខនេះអាចជាចម្លើយយ៉ាងច្បាស់ដែលបញ្ជាក់ថារាជរដ្ឋាភិបាលអេះចំរមាស់ដែរឬទេ៕
Comments
Post a Comment