តើលោកចៅសង្កាត់ទើបតែជាប់ឆ្នោតមានសមត្ថភាពដោះស្រាយបញ្ហាដ៏មហាសែនធំនេះបានដែឬទេ?
សាលាសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្្នំពេញ |
ភូមិស្រែញ៍រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញកំពុងជួបបញ្ហាមួយដោះស្រាយមិនចេញទោះបីលោកចៅសង្កាត់ក៏មិនអាចរកដំណោះស្រាយបាន។បន្ទាប់ពី គ ជ ប ប្រកាសលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ជាផ្លូវការព្រមទាំងក្រសួងមហាផ្ទៃប្រកាសសពុលភាពរួចមកសមាជិក្រុមប្រឹក្សាអណត្តិទី៤ទាំង៧នាក់បានចូលបំពេញការងាររៀងខ្លួនៗក្នុងនោះ លោក ហាក់ គួយ ជាចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោតចំនួន៤អណត្តិមកហើយ រួមទាំងសមាជិក៣នាក់ទៀតមកពីគណបក្សសង្រ្គោះជាតិក្នុងនោះទទួលបានដំណែងជាចៅសង្កាត់រងទី២ម្នាក់ មានបញ្ហាជាច្រើនចំពោះមុខកំពុងរង់ចាំការដោះស្រាយដូចជា បញ្ហាសន្តិសុខ បញ្ហាទឹកស្អាត បញ្ហាផ្លូវថ្នល់ជាដើម។ជាក់ស្តែងភូមិស្រែញ៍រកំពុងជួបនូវបញ្ហាមួយដោះស្រាយមិនចេញនោះគឺជម្លោះដែលកើតឡើងដោយសារតែបញ្ហាធ្វើផ្លូវស្អាត។
ផ្ទះប្រជាពលរដ្ឋដែលមិនព្រមរុះរើរបងតាមការកំណត់របស់អាជ្ញាធរ |
បន្ទាប់ពីសាលាសង្កាត់បានសម្រេចផ្តល់ផ្លូវបេតុងមួយខ្សែប្រវែងប្រមាណ៣០០ម៉ែតព្រមទាំងពង្រីកតួផ្លូវឲ្យធំទូរលាយជាងមុនរួមមក អាជ្ញាធរបានចុះវាស់វែងកំណត់តួផ្លូវហើយតម្រូវឲ្យប្រជាពលរដ្ឋមួយចំនួនរុះរើរបងផ្ទះចេញដើម្បីបើកការដ្ឋានសាងសង់។
ផ្ទះប្រជាពលរដ្ឋដែលបានរុះរើរបងរួចរាល់ |
ផ្ទះប្រជាពលរដ្ឋដែលមិនព្រមរុះរើរបងតាមការកំណត់របស់អាជ្ញាធរ |
ផ្ទះប្រជាពលរដ្ឋដែលមិនព្រមរុះរើរបងតាមការកំណត់របស់អាជ្ញាធរ |
ផ្ទះប្រជាពលរដ្ឋដែលមិនព្រមរុះរើរបងតាមការកំណត់របស់អាជ្ញាធរ |
របងផ្ទះរបស់លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ដែលបានរុះរើរួចរា់ |
សូមគូសបញ្ជាក់ថាផ្ទះប្រជាពលរដ្ឋដែលមិនព្រមរុះរើរបងផ្ទះនោះភាគច្រើនសុទ្ធតែមានរថយន្តបើកចេញចូលហើយសុទ្ធតែមានជីវភាពសមរម្យ។
ជារួមបញ្ហាខាងលើគឺគ្រាន់តែជាបញ្ហាមួយក្នុងចំណោមបញ្ហាដ៏ច្រើនចំពោះដែលកំពុងតែរង់ចាំអាជ្ញាធរសង្កាត់ដោះស្រាយហើយវាព្រាបដូចជាវិញ្ញាសារមួយដើម្បីធ្វើតេស្តសមត្ថភាពក្រុមប្រឹក្សាសង្កាត់ថ្មីផងដែរ៕
Comments
Post a Comment