វៀតណាមពីសត្រូវឈ្លានពានក្លាយជាអ្នកមានគុណដ៏មហាសែនធ្ងន់
កាលពីពេលថ្មីៗនេះកម្ពុជា-វៀតណាមបានប្រារព្ធគម្រប់ខួបទី៥០ឆ្នាំនៃចំណងមិត្តភាពរបស់ខ្លួនយ៉ាងឪឡារឹកនៅរាជធានីភ្នំពេញដោយមានទាំងការប្រគួតបាល់ទាត់U-17ឆ្នាំនៅពហុកីឡាដ្ឋានជាតិអូឡាំពិចដើម្បីអបអរសាទរទៀតផង។តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំងពីរមានទាំងត្រជាក់ផងមានទាំងក្តៅផងរហូតផ្ទុះទៅជាសង្រ្គាមទៀតក៏មាន។នៅចុងសម័យអាណានិគមនិយមបារាំងក៏ដូចជាជាសម័យសង្គមរាស្រ្តនិយម
កម្ពុជានិងវៀតណាមបានចងសម្ពន្ធ័មេត្រីភាពនឹងគ្នាក្រោមរូបភាពរួមជាកងកម្លាំងដើម្បីប្រយុទ្ធប្រឆាំងទៅនឹងអាណានិគមនិងគាំទ្រចលនាកម្មុយនីសនៅតំបន់សហភាពឥណ្ឌូចិនរហូតទទួលបានឯករាជ្យនិងដឹកនាំប្រទេសប្រទេសរៀងៗខ្លួន។ជាក់ស្តៃងក្នុងបរិបទដែលពិភពលោកគ្របដណ្តប់ទៅដោយសង្រ្គាមត្រជាក់ការប្រគួតប្រជែងមនោគមវិជ្ជានៅក្នុងតំបន់ឥណ្ឌូចិនហាក់មានសភាពក្តៅគគុកផងដែរ
តាមរយៈ ហូ ជីមិញ នៅឆ្នាំ១៩៣០បានផ្តួចផ្តើមបង្កើតបក្សកម្មុនីសឥណ្ឌូចិនក្នុងនោះលោកក៏បានជួយជ្រោមជ្រែងបង្កើតគណបក្សប្រជាជនបដិវត្តន៍កម្ពុជានៅឆ្នាំ១៩៥១ក្រោមការដឹកនាំរបស់
សឺ ងុកមិញ ជាលេខាបក្ស ទូច សាមុតជាលេខារង ហើយដែលក្រោយមក ប៉ុល ពត ជាមេដឹកនាំនៅឆ្នាំ១៩៦៣ហើយចលនានេះក៏ទទួលបានជោគជ័យជាបន្តបន្ទាប់។នៅសម័យសាធារណៈរដ្ឋខ្មែរភាគច្រើនបំផុតវៀតណាមខាងជើងធ្វើសហប្រតិបត្តិការតែជាមួយពួកកម្មុនីសតួយ៉ាងចាប់ពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៣វៀតណាមខាងជើងបានគាំទ្រយ៉ាងពេញទំហឹងនូវចលនាកម្មុយនីសកម្ពុជាដោយពេលខ្លះវៀណាមថែមទាំងបានជួយឆ្បាំងជាមួយកងទ័ពនៃសាធារណៈរដ្ឋខ្មែរទៅទៀតទោះបីជាយ៉ាងណាក៏ដោយនៅចុងឆ្នាំ១៩៧៣ទំនាក់ទំនងរវាងចលនាកម្មុយនីសកម្ពុជាជាមួយនឹងវៀតណាមខាងជើងបាននឹងកំពុងប្រេះឆាហើយប៉ុល
ពតបានចាត់ទុកវៀតណាមជាសត្រូវទៀតផងបន្ទាប់ពីវៀតណាមខាងជើងនិងសហរដ្ឋអាមេរិចចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅទីក្រុងប៉ារីស។ក្រោមការដឹកនាំរបស់
ប៉ុល ពត កម្ពុជាប្រជាធិបតេយ្យបានដាក់ចេញនូវគោលនយោបាយក្នុចំនួន៨ចំណុចក្នុងនោះគោនយោបាយទី៧គឺបណ្តេញជនជាតិវៀតណាមឲ្យអស់ចេញពីក្នុងប្រទេសកម្ពុជា
និងគោលនយោបាយទី៨គឺដាក់ពង្រាយកងទ័ពនៅតាមព្រំដែនជាពិសេសជាមួយប្រទេសវៀតណាមប្រការនេះហើយបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែដុនដាបទៅៗរហូតផ្ទុះទៅជាសង្រ្គាមនៅតាមព្រំដែនទៀតផង។នៅឆ្នាំ១៩៧៨សភាពការសង្រ្គាមត្រជាក់មានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់បន្ទាប់ពីសហភាពសូវៀតនិងចិនកម្មុនីសបែកបាក់គ្នាចិនកម្មុយនីសបានចាប់ដៃជាមួយសហរដ្ឋអាមេរិចប្រឆាំងនិងសហភាពសូវៀតបានធ្វើឲ្យភូមិសាស្រ្តនយោបាយក្នុងតំបន់ឥណ្ឌូចិនក្រឡាប់ចាក់។ជាក់ស្តែងចុងឆ្នាំ១៩៧៨ខ្មែរមួយក្រុមបានរត់ចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតណាមដើម្បីរៀបចំកម្លាំងផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ
ហើយក្នុងពេលនោះដែរប្រទេសវៀតណាមដែលគាំទ្រដោយសហភាពសូវៀតមានបំណងផ្តួលរំលំរបបកម្ពុជាប្រជាធិតេយ្យដែលគាំទ្រដោយចិនកម្មុយនីសស្រាបក៏បានរៀបចំផែកការជាមួយនិងពួកខ្មែរហាណូយដែលរត់ទៅវៀតណាមតាំងពីចុងឆ្នាំង១៩៧៣មកម្លេះ។ដើមឆ្នាំ១៩៧៩វៀតណាមបានលើកទ័ពមកឈ្លានពានប្រទេសកម្ពុជាក្រោមរូបភាពផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យហើយបានរៀបចំបង្កើតឲ្យមានរដ្ឋាភិបាលរដ្ឋកម្ពុជាមួយដើម្បីដឹកនាំប្រទេសកម្ពុជាព្រមទាំងដាក់អ្នកជំនាញការវៀតណាមនៅគ្រប់ស្ថាប័នទៀតផង។នៅក្នុងសម័យរដ្ឋកម្ពុជានិងសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជាវៀតណាមតែងតែគាំទ្រប្រទេសកម្ពុជាទាំងខាងនយោបាយទាំងកងទ័ព។រហូតមកដល់មកសម័យព្រះរាជាណាចក្រកម្ពុជាទីពីរចំណងមិត្តភាពរវាងប្រទេសទាំងពីរនូវតែមានភាពស្និទ្ធស្នាលលក្ខណៈប្រពៃណីតាមរយៈការបំពេញទស្សនៈកិច្ចជាញឹកញាប់របស់ថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរទៅវិញទៅមកប៉ុន្តែក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះគេសង្កេតឃើញថាទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់មិនសូវស្នឹទ្ធស្នាលដូចមុននោះទេគឺបន្ទាប់ពីប្រទេសវៀតណាមមានជម្លោះដែនសមុទ្រជាមួយប្រទេសចិនរួចមក។សរុបសេចក្តីមកតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្នចំណងមេត្រីភាពនៃប្រទេសទាំងពីរកម្ពុជា-វៀតណាមមានសភាពជូរផងល្វីងផងផ្អែមផងនិងសាបផងបើនិយាយពីប្រទេសជិតខាងគ្នាដោយឡែកនិងបើនិយាយពីសមាជិកអាស៊ានជារួមចំណងការទូតរវាងប្រទេសទាំងពីរគឺឈរលើផលប្រយោជន៍នៃប្រទេសរៀងៗជាធំខ្លួនដោយផ្អែកទៅលើភូមិសាស្រ្តនយោបាយនៃប្រទេសនិមួយៗ៕
Comments
Post a Comment