ភូមិស្រែញ៍រ៖ធ្វើរបងផ្ទះរំលោភដីចំណីផ្លូវដល់ពេលមានរឿងមេភូមិនិងចៅសង្កាត់បានត្រឹមតែក្អក
ពលរដ្ឋប្រមាណ៥ទៅ៦គ្រួសារដែលបានសាងសង់របងបេតុងផ្ទះរបស់ខ្លួនរំលោភលើដីចំណីផ្លូវដែលកំណត់ដោយភូមិបាលសុរិយោដីនោះបានបង្ករជាទំនាស់យ៉ាងខ្លាំងបន្ទាប់ពីការដ្ឋានសាងសង់ផ្លូវបេតុងថ្មីត្រូវបានដំណើរការ។រឿងរ៉ាវនេះបានកើតឡើងនៅភូមិស្រែញ៍រសង្កាត់ពងទឹកខណ្ឌដង្កោរាជធានីភ្នំពេញដែលរហូតមកដល់ពេលនេះមានរយៈពេលប្រមាណជិត២ខែមកហើយការដ្ឋានសាងសង់ផ្លូវបេតុថ្មីនៅតែមិនអាចដំណើរការបាននៅឡើយទេ។បើតាមសម្តីរបស់លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ពងទឹកម្នាក់ដែលមានផ្ទះនៅជិតនោះបានឲ្យដឹងថាមុនពេលអ្នកភូមិទាំងនោះរៀបចំធ្វើរបងបេតុងថ្មីគាត់បានប្រាប់ឲ្យធ្វើរបងថយត្រឹមព្រំដីដែលកំណត់ដោយសុរិយោដីប៉ុន្តែពលរដ្ឋទាំងនោះមិនព្រមស្តាប់តាមហើយថែមទាំងលើកទៀតថា “ម៉ារបងតម្លៃបួនប្រាំរយដុល្លាវាយចោលស្លាម៉ានក៏បាន”។រហូតមកដល់ពេលនេះរបងផ្ទះប្រជាពលរដ្ឋខ្លះត្រូវបានវាយកម្ទេចចោលដោយគ្រឿងចក្រសាងសង់ផ្លូវរួមទាំងរបងផ្ទះរបស់លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ផងគឺនៅសល់តែរបងផ្ទះពលរដ្ឋ៥ទៅ៦គ្រួសារប៉ុណ្ណោះដែលមិនព្រមឲ្យគ្រឿងចក្រធ្វើការវាយកម្ទេចដើម្បីដំណើរការការដ្ឋានសាងសង់ផ្លូវបេតុងថ្មី។សូមជម្រាបជូនដែលថាលោកមេភូមិស្រែញ៍រនិងលោកចៅសង្កាត់ពងទឹកបានត្រឹមតែឈរមើលហើយនៅតែមិនមានចំណាត់ការអ្វីទាំងអស់មកទល់នឹងថ្ងៃនេះធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងភូមិ៕
ផ្ទះប្រជាពលរដ្ឋដែលសង់របងផ្ទះលើដីចំណីផ្លូវ |
ផ្ទះប្រជាពលរដ្ឋដែលសង់របងផ្ទះលើដីចំណីផ្លូវ |
ផ្ទះប្រជាពលរដ្ឋដែលសង់របងផ្ទះលើដីចំណីផ្លូវ |
Comments
Post a Comment