មន្ត្រីខិលខូចមួយចំនួននៃ ប.ស.ស កំពុងធ្វើជំនួញជាមួយមន្ទីរពេទ្យឯកជន
ភ្នំពេញ៖ មន្ត្រីខិលខូចមួយចំនួនតូចចាប់តាំងពីមន្ត្រីកំពូល
ប្រធានការិយាល័យ អនុប្រធានការិយាល័យ
មន្ត្រីប្រធានផ្នែកនៃបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស កំពុងធ្វើអាជីវកម្មរកស៊ីតាមរយៈមន្ទីរពេទ្យឯកជនមួយចំនួនដែលបានចុះកិច្ចព្រមព្រៀងសហការជាមួយ ប.ស.ស។
មន្ត្រីប្រធានផ្នែកនៃបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស កំពុងធ្វើអាជីវកម្មរកស៊ីតាមរយៈមន្ទីរពេទ្យឯកជនមួយចំនួនដែលបានចុះកិច្ចព្រមព្រៀងសហការជាមួយ ប.ស.ស។
បាតុភូតមិនប្រក្រតីនេះបានកើតមានឡើងចាប់តាំងពីក្រោយពេលដែលរបបថែទាំ
សុខភាពបានដាក់ឲ្យអនុវត្តន៍សម្រាប់កម្មករនិយោជិកក្នុងប្រព័ន្ធកាលពីចុងឆ្នាំ២០១៦មកម្លេះហើយមានមន្ទីរពេទ្យឯកជនជាបន្តបន្តបន្ទាប់បានស្នើ សុំចុះកិច្ចព្រមព្រៀងសហការដៃគូជាមួយ
ប.ស.ស។មន្ត្រីខិលខូចមួយចំនួននៃ ប.ស.សបានឆ្លៀតឪកាសនេះដើម្បីធ្វើអាជីវកម្មរកស៊ីដោយទារចំណែកភាគហ៊ុនឬចូលហ៊ុនជាមួយមន្ទីរពេទ្យឯកជនខ្លះជាថ្នូរនឹងការទទួលបានកិច្ចព្រមព្រៀងសហការដៃគូជាមួយ
ប.ស.ស។មិនតែប៉ុណ្ណោះមន្ត្រីខិលខូចទាំងនោះតែងតែកំណត់កម្រិតតម្លៃទូទាត់ជូនមន្ទីរពេទ្យឯកជនដែលខ្លួនមានភាគហ៊ុនជាមួយនោះតាមតែចិត្តចង់បានពោលគឺកំណត់កម្រិតតម្លៃទូទាត់ណាដែលខ្ពស់តែតាមការពិតមន្ទីរពេទ្យឯកជននោះសមនឹងបានការទូទាត់កម្រិតទាបហើយនៅមានភាពមិនប្រក្រតីជាច្រើនទៀតបានកើតឡើង។កត្តានេះហើយដែលធ្វើឲ្យប្រាក់ចំណូល
ប.ស.សមួយចំនួនបាន ធ្លាក់ទៅក្នុងហោប៉ាវមន្ត្រីខិលខូចតាមរយៈរូបភាពអំពើពុករលួយស្របច្បាប់។ប្រសិនបើជាពុំមានវិធានការណាមួយដើម្បីទប់ស្កាត់បាតុភាពមិនប្រក្រតីនេះទេ
ថ្ងៃណាមួយបេឡាជាតិរបបសន្តិសុខសង្គម
ប.ស.សអាចនឹងខាតបង់ធំជាងនេះ៕
Comments
Post a Comment