Posts

ការរំដោះ ឬ ឈ្លានពាន?

Image
ព្រឹត្តិការណ៍នាដើមខែមករាឆ្នាំ១៩៧៩ពេលដែលកងទ័ពវៀតណាមបានវាយលុកចូលប្រទេសកម្ពុជាផ្តួលរំលំរបបខ្មែរក្រហមបានកំពុង ក្លាយទៅជាប្រធានបទមួយយ៉ាងរសើបបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមFacebook នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ថា ៖   ពេលដែលគាត់ (ឧត្តមសេនីយ៏ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង 5 ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម ។  កត្តានេះបង្កឲ្យមានប្រតិកម្មពីសំណាក់រដ្ឋាភិបាលវៀតណាមតាមរយៈក្រសួងការបរទេសវៀតណាម ក៏ដូចជាប្រតិកម្មបន្តបន្ទាប់ ពីមន្ត្រី និងអ្នកនយោបាយកម្ពុជា រហូតដល់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចនាយករដ្ឋមន្ត្រី។ តើព្រឹត្តការណ៍ដើមឆ្នាំ១៩៧៩ ជាការរំដោះឬឈ្លានពាន របស់កងទ័ពរៀតណាមមកលើប្រទេសកម្ពុជា?  នៅក្នុងការសិក្សាអំពីបញ្ហាខ្មែរក្រហមរបស់ ហ្សង់-ហ្រ្វង់ស័រ តាន់ គាត់បានបញ្ជាក់ថា៖ ការយកអត្តបទស្រាវជ្រាវឬនិក្ខេបទថ្នាក់បណ្ឌិតរបស់សាស្រ្តាចារ្យមហាវិទ្យាល័យនៅលោកខាងលិចមកសិក្សាពីព្រោះអ្នកទាំងនោះ ១.មិនមាននិន្នាការនយោបាយ ២.មិនមាននិន្នាការប្រឆាំងកម្ពុជាឬវៀតណាម។ នៅក្នុងបទវិភាគរប

សម្តេចនាយករដ្ឋមន្រី្ត ហ៊ុន សែន អំពាវនាវឲ្យសមាជិក CPP ទទួលទាននំបញ្ចុក ថ្ងៃទី ៩ មិថុនា។

Image
សម្តេចនាយករដ្ឋមន្រី្ត ហ៊ុន សែន បានអំពាវនាវឲ្យថ្នាក់នឹកនាំពង្រឹងមូលដ្នានតាមខេត្តគណបក្សប្រជាជនកម្ពុជារៀបចំនំបញ្ចុកឲ្យសមាជិកសមាជិការគណបក្សទាំងអស់ទទួលទាន នៅថ្ងៃទី ៩ មិថុនាឆ្លើយតបទៅនឹងអតីតគណបក្សប្រឆាំង។សម្តេចបានបន្តទៀតថាថ្ងៃទី៩ មិថុនា ជាទិវានំបញ្ចុកសាមគ្គីជាតិ។សម្តេចបានប្រកាសបែបនេះនាឪកាសសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភីនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញថ្ងៃទី៣មិថុនាឆ្នាំ២០១៩នៅសាលកោះពេជ្យរាជធានីភ្នំពេញ៕

ប្រធានសភាជាតិវេណេស៊ុុយអេឡាត្រូវបានសហរដ្ឋអាមេរិកប្រកាសទទួលស្គាលជាប្រធានាធិបតីបណ្តោះអាសន្ន

Image
        លោក Juan Guaidó ប្រធានសភាជាតិវេណេស៊ុយអេឡា ត្រូវបានលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ្រតាំ  ប្រកាសទទួលស្គាល់ជាប្រធានាធិបតីបណ្តោះអាសន្នរបស់វេណេស៊ុយអេឡារហូតដល់មានការបោះឆ្នោសារជាថ្មីចំណែករបបលោក Nicolàs Maduro ត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថាជារបបខុសច្បាប់។នេះបើតាមការប្រកាស់លើបណ្តាញសង្គម Twitter របស់លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ មករា ឆ្នាំ២០១៩៕

ក្របខណ្ឌមន្ត្រីពន្ធនាគារ៖ ប្រកាសរើសវេជ្ជបណ្ឌិតមួយនាក់ដល់ពេលចេញលទ្ធផលជាប់ដល់ទៅពីរនាក់

Image
  យោងទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨ ស្តីពីការប្រឡងជ្រើសរើសសិស្ស-និស្សិតបញ្ចូលក្នុងក្របខណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃចំនួន ៣០៣នាក់ សម្រាប់ឆ្នាំ២០១៨ ដើម្បីបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែទាំង៤ និងនៅពន្ធនាគាររាជធានី-ខេត្ត ជាមន្ត្រីប្រតិបត្តិនៅពន្ធនាគារ និងមន្ត្រីជំនាញឯកទេស។ក្នុងនោះក្របខណ្ឌមន្ត្រីជំនាញឯកទេសវេជ្ជបណ្ឌិតជ្រើសរើសចំនួន៥នាក់ ៖ មណ្ឌលអប់រំកែប្រែទី១ ចំនួន១នាក់ មណ្ឌលអប់រំកែប្រែទី៣ ចំនួន១នាក់ មណ្ឌលអប់រំកែប្រែទី៤ ចំនួន១នាក់ ពន្ធនាគារខេត្តកណ្តាលចំនួន១នាក់ និងពន្ធនាគារខេត្តសៀមរៀបចំនួន១នាក់ សរុបចំនួន៥នាក់។  សម័យប្រឡងបានប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំពោះវិញ្ញាសារសរសេរ និងវិញ្ញាសារសម្ភាសន៍ផ្ទាល់មាត់បានប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ដោយមានបេក្ខជនចំនួន១០៧នាក់ ក្នុងនោះបេក្ខជនវេជ្ជបណ្ឌិតចំនួន ៨នាក់។ លទ្ធផលប្រឡងបានប្រកាសនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ប៉ុន្តែអ្វីដែលធ្វើឲ្យសធារណៈមតិក៏ដូចជាបេក្ខជនបានចូលរួមប្រឡង មានការងឿងឆ្ងល់និងសង្ស័យថាមានភាពមិនប្រក្រតីនោះគឺមណ្ឌលអប់រំ

អ្វីទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយរបស់មនុស្សជាតិ?

Image
     អង្គការUNESCO មកពីពាក្យកាត់​ United Nations Educational Scientific and Cultural Organization ដែលអាចប្រែ​ថា​ អង្គការអប់រំ​ វិទ្យាសាស្ត្រ​ និងវប្បធម៌របស់អង្គការសហប្រជាជាតិ។ អង្គការនេះមិនមែនជាស្ថាប័ណ្ឌទទួលបន្ទុកផ្នែកចុះបញ្ជីរកម្មសិទ្ធិបញ្ញាបិតិកភណ្ឌវប្បធម៌ទាំងរូបិយ​ ទាំងអរូបិយទេ​ ឬនិយាយសមញ្ញថា​ UNESCO មិនមែនជាស្ថាប័ណ្ឌតុលាការដែលកំណត់​ ឬកាត់សេចក្តីថាជាតិសាសន៍ណាជាម្ចាស់ស្នាដៃសម្បត្តិវប្បធម៌នោះទេ។ អ្វីទៅជាសម្បត្តិបិតកភណ្ឌអរូបិយ (Intangible Cultural Heritage or ICH)? ការកំណត់និយមន័យនៃពាក្យថា មរតកវប្បធម៌ ឬ Cultural Heritage ត្រូវអង្គការ UNESCO ផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានទស្សវត្សន៍ចុងក្រោយនេះ។ មរតកវប្បធម៌មិនសំដៅតែទីបុរាណដ្ឋាន (Monuments) មានដូចជាសំណង់ប្រាសាទជាដើម និងឧបករណ៍ ឬវត្ថុនានាពីបុរាណនោះទេ។ មរតកវប្បធម៌មានរាប់បញ្ចូលទាំងប្រពៃណី ឬការសំដែងនានាក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែលយើងស្នង ឬទទួលពីដូនតារបស់យើង និងផ្ទេរឱយកូនចៅ ជាច្រើនតំណរមក រួមមាន៖ – Oral Traditions: ប្រពៃណីដែលចាំពីមាត់មួយៗទៅមាត់មួយ មានដូចជាកំរងភាសា រឿងនិទាន កំណាព្យ ឬបទចំរៀង ពាក្យសូត្រដើម្បីបន់ស្រន់។ល។ – Perf

ល្ខោនខូន ឬរបាំស្បែកមុខរបស់ថៃត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយរបស់មនុស្សជាតិ

Image
  ល្ខោនខូន ឬរបាំស្បែកមុនរបស់ប្រទេសថៃត្រូវបានចុះបញ្ជីសម្បត្តិវប្បធម៌អរូបីយរបស់មនុស្សជាតិនាថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨នេះនា ក្រុង Port Loiuis ប្រទេស​ម៉ូ​រី​ស  ។ពោលគឺមួយថ្ងៃក្រោយពីល្ខោនខោលវត្តស្វាយអណ្តែតរបស់ប្រទេសកម្ពុជាត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយរបស់មនុស្សជាតិ៕

អ្វីទៅជាការបោះឆ្នោតពាក់កណ្តាល់អាណត្តិនៅសហរដ្ឋអាមេរិក?

Image
«ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក» គឺជាការបោះឆ្នោតនៃពាក់កណ្តាលរបស់អាណត្តិប្រធានាធិបតីពោលគឺបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ហើយ២ឆ្នាំបន្ទាប់ជាការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ បោះឆ្នោតពាក់កណ្តាលអាណត្តិគឺដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភា(US Senate)ចំនួន១/៣នៃអសនៈសរុប១០០(៣៥អសនៈឆ្នាំ២០១៨)សម្រាប់អាណត្តិ៦ឆ្នាំនិងបោះឆ្នោតជ្រើរើសសមាជិករដ្ឋសភា(US House of Representatives)ចំនួន៤៣៥អសនៈសម្រាប់អាណត្តិ២ឆ្នាំ។ជាមួយនោះផងដែរក៏មានការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋចំនួន៣៩រដ្ឋព្រមជាមួយនឹងការបោះឆ្នោតជ្រើសរើសតំណែងផ្សេងៗនៅក្នុងរដ្ឋនិមួយៗនិងតំបន់ផ្សេងៗផងដែរ។   ឆ្នាំ២០១៦លោក ដូណាល់ ត្រាំ បេក្ខជនមកពីគណបក្សសាធារណៈរដ្ឋបានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកហើយសភាទាំងពីរថ្នាក់(រដ្ឋសភា និងព្រឹទ្ធសភា)ក៏ត្រូវបានគ្រប់គ្រងដោយគណបក្សសាធារណៈរដ្ឋទៀត។   ឆ្នាំ២០១៨ គណបក្សសាធារណៈរដ្ឋគ្រប់គ្រងតំណែងប្រធានាធិបតី និងឈ្នះនៅព្រឹទ្ធសភា ឯគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតគ្រប់គ្រងរដ្ឋសភា។   តើអាចនឹងមានរឿងអ្វីកើតឡើងចំពោះលោកប្រធានាធបតីត្រាំក៏ដូចជានយោបាយរបស់ពួកអភិរក្សនិយមដែលបានដាក់កន្លងមកនៅពេលដែលគណបក្សប្រជាធិបតេយ្យគ្រប់គ្រ