Posts

Showing posts from July, 2017

ភូមិស្រែញ៍រ៖ធ្វើរបងផ្ទះរំលោភដីចំណីផ្លូវដល់ពេលមានរឿងមេភូមិនិងចៅសង្កាត់បានត្រឹមតែក្អក

Image
    ពលរដ្ឋប្រមាណ៥ទៅ៦គ្រួសារដែលបានសាងសង់របងបេតុងផ្ទះរបស់ខ្លួនរំលោភលើដីចំណីផ្លូវដែលកំណត់ដោយភូមិបាលសុរិយោដីនោះបានបង្ករជាទំនាស់យ៉ាងខ្លាំងបន្ទាប់ពីការដ្ឋានសាងសង់ផ្លូវបេតុងថ្មីត្រូវបានដំណើរការ។រឿងរ៉ាវនេះបានកើតឡើងនៅភូមិស្រែញ៍រសង្កាត់ពងទឹកខណ្ឌដង្កោរាជធានីភ្នំពេញដែលរហូតមកដល់ពេលនេះមានរ យៈពេលប្រមាណជិត២ខែមកហើយការដ្ឋានសាងសង់ផ្លូវបេតុថ្មីនៅតែមិនអាចដំណើរការបាននៅឡើយទេ។បើតាមសម្តីរបស់លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ពងទឹកម្នាក់ដែលមានផ្ទះនៅជិតនោះបានឲ្យដឹងថាមុនពេលអ្នកភូមិទាំងនោះរៀបចំធ្វើរបងបេតុងថ្មីគាត់បានប្រាប់ឲ្យធ្វើរបងថយត្រឹមព្រំដីដែលកំណត់ដោយសុរិយោដីប៉ុន្តែពលរដ្ឋទាំងនោះមិន ព្រម ស្តាប់តាមហើយថែមទាំងលើកទៀតថា “ ម៉ារបងតម្លៃបួនប្រាំរយដុល្លាវាយចោលស្លាម៉ានក៏បាន ” ។រហូតមកដល់ពេលនេះរបងផ្ទះប្រជាពលរដ្ឋខ្លះត្រូវបានវាយកម្ទេចចោលដោយគ្រឿងចក្រសាងសង់ផ្លូវរួមទាំងរបងផ្ទះរបស់លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ផងគឺនៅសល់តែរបងផ្ទះពលរដ្ឋ៥ទៅ៦គ្រួសារប៉ុណ្ណោះដែលមិនព្រមឲ្យគ្រឿងចក្រធ្វើការវាយកម្ទេចដើម្បីដំណើរការការដ្ឋានសាងសង់ផ្លូវបេតុងថ្មី។សូមជម្រាបជូនដែលថាលោកមេភូមិស្រែញ៍រនិងលោកចៅសង្កាត់ពងទឹកបានត្រឹមតែឈរមើលហើយនៅតែមិនមានចំណាត់ការអ្វី

វៀតណាមពីសត្រូវឈ្លានពានក្លាយជាអ្នកមានគុណដ៏មហាសែនធ្ងន់

Image
កាលពីពេលថ្មីៗនេះ កម្ពុជា - វៀតណាមបានប្រារព្ធគម្រប់ខួបទី៥០ឆ្នាំនៃចំណងមិត្តភាពរបស់ខ្លួនយ៉ាងឪឡារឹកនៅរាជធានីភ្នំពេញ ដោយមានទាំងការប្រគួតបាល់ទាត់ U-17 ឆ្នាំនៅពហុកីឡាដ្ឋានជាតិអូឡាំពិចដើម្បីអបអរសាទរទៀតផង។តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំងពីរមានទាំងត្រជាក់ផងមានទាំងក្តៅផងរហូតផ្ទុះទៅជាសង្រ្គាមទៀតក៏មាន។នៅចុងសម័យអាណានិគមនិយមបារាំងក៏ដូចជាជាសម័យសង្គមរាស្រ្តនិយម កម្ពុជានិងវៀតណាមបានចងសម្ពន្ធ័មេត្រីភាពនឹងគ្នាក្រោមរូបភាពរួមជាកងកម្លាំងដើម្បីប្រយុទ្ធប្រឆាំងទៅនឹងអាណានិគមនិងគាំទ្រចលនាកម្មុយនីសនៅតំបន់សហភាពឥណ្ឌូចិនរហូតទទួលបាន ឯករាជ្យនិងដឹកនាំប្រទេសប្រទេសរៀងៗខ្លួន។ជាក់ស្តៃងក្នុងបរិបទដែលពិភពលោកគ្របដណ្តប់ទៅដោយសង្រ្គាមត្រជាក់ការប្រគួតប្រជែងមនោគមវិជ្ជានៅក្នុងតំបន់ឥណ្ឌូចិនហាក់មានសភាពក្តៅគគុកផងដែរ​ តាមរយ ៈ ហូ ជីមិញ នៅឆ្នាំ១៩៣០បានផ្តួចផ្តើមបង្កើតបក្សកម្មុនីសឥណ្ឌូចិនក្នុងនោះលោកក៏បានជួយជ្រោមជ្រែងបង្កើតគណបក្សប្រជាជនបដិវត្តន៍កម្ពុជានៅឆ្នាំ១៩៥១ក្រោមការដឹកនាំរបស់ សឺ ងុកមិញ ជាលេខាបក្ស ទូច សាមុតជាលេខារង ហើយដែលក្រោយមក ប៉ុល ពត ជាមេដឹកនាំនៅឆ្នាំ១៩៦៣ហើយចលនានេះក៏ទទួលបានជោគជ័យជាបន្តបន្ទាប់។នៅសម័យសាធារ

តើលោកចៅសង្កាត់ទើបតែជាប់ឆ្នោតមានសមត្ថភាពដោះស្រាយបញ្ហាដ៏មហាសែនធំនេះបានដែឬទេ?

Image
សាលាសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្្នំពេញ   ភូមិស្រែញ៍រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញកំពុងជួបបញ្ហា

តើគួរតែពង្រឹងមណ្ឌលសុខភាព ពេទ្យបង្អែកប្រសើរជាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះទៅពិនិត្យយូរៗម្តងឬ?????

Image
ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនបានបង្កើតឡើងដើម្បីចុះទៅពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតយកប្រាក់នៅតាមទីជនបទនិងទីប្រជុំជនមួយចំនួន។ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមួយចំនួនធំត្រូវបានបង្កើតឡើងដោយមន្ត្រីកំពូលមានរួមចាប់ពីប្រធានព្រឹទ្ធសភា រដ្ឋមន្រ្តី តំណាងរាស្រ្ត និងមន្ត្រីមួយចំនួនទៀតដែលសុទ្ធសឹងជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំប្រទេស ។សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តភាគច្រើនចុះទៅពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅតាមតំបន់ដែលជាមណ្ឌលរបស់តំណាងរាស្រ្តឬមន្ត្រីនោះចុះទៅពង្រឹងមូលដ្ឋានបក្សជាក់ស្តែងដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា របស់លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែងគណបក្សប្រជាជនកម្ពុជាភាគច្រើនចុះទៅពិនិត្យព្យាបាលនៅតាមស្រុកនានានែខេត្តព្រៃវែង។រាល់ការចុះទៅពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តម្តងៗមានប្រជាពលរដ្ឋជាច្រើនកុះកររាប់រយរាប់ពាន់នាក់ពពាក់ពពូនគ្នាមកទទួលសេវាពិនិត្យនិងព្យាបាលជម្ងឺ។ ប្រជាពលរដ្ឋខ្លះមានជម្ងឺប្រចាំកាយស្រួចស្រាវ អ្នកខ្លះមានជម្ងឺរ៉ាំរ៉ៃធ្លាប់មកទទួលការព្យាបាលនៅមន្ទីរពេទ្យជាតិភ្នំពេញ (មួយចំនួនត្រឹមមន្ទីរព

សុខចិត្តធ្វើកូនចាបកណ្តាលព្រៃ ប្រសើជាងធ្វើរាជសីហ៍ក្នុងទ្រុងមាស

Image
​   សត្វចាបជាបក្សីតូចមួយប្រភេទដែលធ្វើសម្បុកនៅលើដើមឈើឬតាមសំយ៉ាបផ្ទះហើយចិញ្ចឹមជីវិតដោយចាប់យកសត្វល្អិតតូចៗឬគ្រាប់ធញ្ញជាតិជាចំណីរអាហារ។ចាបតែងតែរស់នៅគេចខ្លួនពីការយាយីឬការប្រមាញ់របស់ពពួកសត្វធំៗដ៏ដួចជាមនុស្សដែរ​ ហើយវាចូលចិត្តហោះហើរលោតចុះឡើងស្រែកច្រៀងបង្អួតគ្នាលើមែកឈើក្នុងគុម្ពោធព្រៃកម្រនូវស្ងៀមមួយកន្លែងណាស់។ចំណែករាជសីហ៍ឬតោជាថនិកសត្វមួយប្រភេទរស់នៅប្រមោលផ្តុំគ្នាក្នុងព្រៃស្រោងហើយចិញ្ជឹមជីវិតដោយប្រមាញ់សត្វតូចធំជាអាហារ។រាជសីហ៍ត្រូវបានគេចាត់ទុកថាជាស្តេចនៃពពួកចតុបាទទាំងឡាយហើយជានិមិិត្តរូបនៃអំណាចនិងភាពខ្លាំងក្លាមិនចេះរាថយ។ចុះហេតុអ្វីបានជាចាបកណ្តាលព្រៃប្រសើរជាងរាជសីហ៍ទៅវិញ?​សូមស្តាប់ ភិក្ខុវជិររប្បញ្ញោ សាន​ សុជា ចៅអិការវត្តមណីរតនារាម​ សម្តែងធម៌ទេសនាក្នុងឪកាសពិធីបុណ្យមួយ : https://www.facebook.com/100009346159888/videos/pcb.1849017632086424/1849017578753096/?type=3&theater

ហូ​ សុខ​ មុនព្រឹត្តិការណ៍​ ០៥​ កក្កដា​ ១៩៩៧

Image
​​​         មានរឿងរ៉ាវជាច្រើនទាក់ទងគ្នាមុននឹងឈានដល់ការផ្ទុះអាវុធមួយចម្អិនកំពឹស

អេះមិនចំរមាស់!

Image
   អស់រយៈពេលជាង៤ឆ្នាំមកហើយបន្ទាប់ពីរាជរដ្ឋាភិបាល